សូមស្វាគមន៍មកកាន់កសិដ្ឋានធម្មជាតិ

កសិដ្ឋានធម្មជាតិ (ជីអូអេហ្វ) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០១ ខែមករាឆ្នាំ ២០១២ ដោយបានសហការជាមួយកសិករចំនួន ៨០ នាក់ដោយដាំបន្លែនិងផ្លែឈើមិនប្រើគីមីដែលគិតទៅដល់សុខភាពរបស់អ្នកប្រើប្រាស់។ តំបន់ដាំដុះរបស់ពួកយើងមានទីតាំងស្ថិតនៅក្នុងភូមិអង្គដុងស្លា ភូមិអន្លង់ថោម ភូមិថ្ពង់ ភូមិក្រាំងស៊ុព ភូមិកាង និងភូមិសាំផាន។ សង្វាក់ផលិតកម្មរបស់យើងផ្តល់ជូនអតិថិជននូវទំនិញដែលមានគុណភាពខ្ពស់ជាមួយនឹងការយកចិត្តទុកដាក់ពីផលិតកម្មរហូតដល់ការចែកចាយ។ យើងអាចបំពេញតំរូវការរបស់អតិថិជនទាំងអស់ជាមួយនឹងផលិតផលដូចជា៖ សាឡាដ ស្លឹករុក្ខជាតិ ប៉េងប៉ោះ ម្ទេស ផ្លែឈើ បន្លែ និងផ្សេងៗទៀត។